Siem Reap airport (Source: Cambodia Airports)

ហេដ្ឋារចនាសម្ព័ន្ធនៅប្រទេសកម្ពុជា៖ ហេតុអ្វីបានជាចាំបាច់មានការអភិវឌ្ឍដែលមានគុណភាពខ្ពស់?

| Sep 8, 2016    KOFFEE     , , , ,

«នៅប្រទេសកម្ពុជា គឺបែបនេះហើយ»។ នេះគឺជាចម្លើយដែលប្រជាជនកម្ពុជាតែងតែប្រើ ពេលដែលពន្យល់ថាហេតុអ្វីបានជាហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មនៅក្នុងប្រទេសចេះតែមានបញ្ហា ដោយវាជាប្រព័ន្ធដែលកំពុងតែអភិវឌ្ឍ កំពុងតែជួសជុលឡើងវិញ។ នៅក្នុងរយៈពេលមិនយូរប៉ុន្មាននៅក្នុងប្រវត្តិសាស្រ្ត ប្រទេសកម្ពុជាបានជួបប្រទះការបាត់បង់ធនធានមនុស្សមួយភាគធំ ដែលស្ទើរតែបានធ្វើឲ្យប្រទេសធ្លាក់ដល់ឆ្នាំ០។

 «នៅប្រទេសកម្ពុជា គឺបែបនេះហើយ»។ នេះគឺជាចម្លើយដែលប្រជាជនកម្ពុជាតែងតែប្រើ ពេលដែលពន្យល់ថាហេតុអ្វីបានជាហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មនៅក្នុងប្រទេសចេះតែមានបញ្ហា»

ក្នុងពេលជាមួយគ្នានេះ ប្រាសាទអង្គរវត្តបានក្លាយទៅជានិមិត្តរូបប្រទេសកម្ពុជា។ ប្រាសាទដែលបានសាងសង់ឡើងកាលពី៩០០ឆ្នាំមុននេះ គឺជាមោទនភាពរបស់ប្រជាជនកម្ពុជាទាំងអស់ ដោយវាជាគំរូមួយបង្ហាញពីរយៈពេលដែលវិស្វកម្មនៅប្រទេសកម្ពុជាស្ថិតក្នុងចំណោមវិស្វកម្មដែលមានលក្ខណៈជឿនលឿនជាគេនៅក្នុងពិភពលោក។

ពិតមែនណាស់ ក្នុងអំឡុងពេលនោះ ប្រជាជនខ្មែរបានសាងសង់ហេដ្ឋារចនាសម្ព័ន្ធដែលអាចសម្របបាននឹងរដូវកាល ហើយអាចធានាបានថា ពួកគេនឹងមានប្រភពទឹកជាប់ជានិច្ច។ ការកើនឡើងនៃចំនួនស្រូវបានពង្រឹងសេដ្ឋកិច្ច អភិវឌ្ឍវិស័យជួញដូរ និងពង្រីកឥទ្ធិពលរបស់ចក្រភពខ្មែរ។ នៅក្នុងចំណុចដែលរុងរឿងបំផុត ទីក្រុងសម័យនោះមានប្រជាជនចំនួន១លាននាក់ ដែលខណៈពេលនោះដែរ ទីក្រុងឡុងដ៍នៅមានទំហំតូចជាខេត្តពោធិ៍សាត់ក្នុងពេលបច្ចុប្បន្ននៅឡើយ។

Aerial view of Phnom Penh (Source: Milei Vencel, Wikimedia, CC 3.0)

ទោះជាយ៉ាងណាក៏ដោយ អនុស្សាវរីយ៍នៃអតីតកាលមិនគួរមានឥទ្ធិពលខ្លាំងជាងទៅលើសមិទ្ធិផលហេដ្ឋារចនាសម្ព័ន្ធក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះទេ។ មានឧទាហរណ៍មួយចំនួន ដោយឧទាហរណ៍នីមួយៗត្រូវបានសម្រេចបានឡើងគំរូរដ្ឋាភិបាលខុសៗគ្នា ដោយទីមួយគឺជាសហគ្រាសរបស់រដ្ឋ និងទីពីរគឺជាសម្បទានឯកជន។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PPWSA)

ដោយចាប់ផ្តើមពីប្រព័ន្ធដែលមានភាពរញ៉េរញ៉ៃកាលពីជំនាន់សតវត្សន៍ទី៩០ រហូតដល់ក្លាយទៅជាក្រុមហ៊ុនទឹកដែលស្ថិតក្នុងចំណោមក្រុមហ៊ុនដែលល្អជាងគេក្នុងតំបន់ (ពានរង្វាន់ World Bank នៅឆ្នាំ២០០៤ ពានរង្វាន់ Stockholm Water នៅឆ្នាំ២០១០) រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានក្លាយទៅជាភាពអស្ចារ្យមួយនៅក្នុងវិស័យនេះ ក្នុងរយៈពេល២៥ក្រោយនេះ ដោយសារតែចក្ខុវិស័យ និងការខិតខំប្រឹងប្រែងរបស់នាយកគ្រប់គ្រងទូទៅ លោកឯក សុនច័ន្ទ។ ក្នុងពេលបច្ចុប្បន្ន វាផ្តល់ជាហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មដែលមានគុណភាពខ្ពស់ គឺទឹកស្អាតដែលត្រូវតាមលក្ខណៈវិនិច្ឆ័យរបស់អង្គការសុខភាពពិភពលោក ដែលជាប្រព័ន្ធដែលមានកម្រិតហូរដែលប្រទេសអភិវឌ្ឍន៍ចង់បាន គឺពី៧២ភាគរយនៅឆ្នាំ១៩៩៣ ដល់៧ភាគរយក្នុងពេលបច្ចុប្បន្ន ហើយបានគ្របដណ្តប់១០០ភាគរយនៃខណ្ឌដែលនៅចំកណ្តាល។ ដោយគោរពតាមមហិច្ឆតានេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនឹងឈានទៅល់គោលដៅដែលនឹងគ្របដណ្តប់បាន១០០ភាគរយ និង២៤ម៉ោងទៅដល់ទីក្រុងភ្នំពេញទាំងមូលនៅឆ្នាំ២០២៥។

 

PPWSA’s Niroth water production facility

ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា

ក្រុមហ៊ុនមួយទៀតដែលបានគ្រប់គ្រង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយ៉ាងសម្បើមនោះគឺ ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា ដែលជាក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្មសាធារណៈនៅអាកាសយានដ្ឋានអន្តរជាតិទាំង៣ ដែលមាននៅទីក្រុងភ្នំពេញ ខេត្តសៀមរាប និងក្រុងព្រះសីហនុ។ ក្នុងរយៈពេល២០ឆ្នាំ ដោយចាប់ពីពេលដែលត្រូវដេញគោចេញពីវាលពេលដែលយន្តហោះត្រូវចុះចត រហូតដល់ការបើកសម្ភោធលានបន្ថែមនៅទីក្រុងភ្នំពេញ និងខេត្តសៀមរាប កាលពីឆ្នាំនេះ ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជាបានពង្រីកចំណុះនៅក្នុងអាកាសយានដ្ឋានដល់ទៅជាង១០លាននាក់ក្នុងមួយឆ្នាំ ព្រមទាំងស្តង់ដាអាកាសយានដ្ឋានដែលខ្ពស់ជាងគេផងដែរ។ បច្ចុប្បន្ននេះ អាកាសយានដ្ឋានទាំងនេះ គឺជាច្រកផ្ទាល់មួយរបស់ប្រទេសកម្ពុជាទៅកាន់ប្រទេសជិត១៥ទៀត ហើយដើរតួយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍផ្នែកទេសចរណ៍។ ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជាមានបុគ្គលិកចំនួន១៥០០ ហើយមានបុគ្គលិកបរទេសតិចជាង១៥នាក់ក្នុងផ្នែកគ្រប់គ្រង។ សកម្មភាពរបស់ក្រុមហ៊ុនត្រូវបានគ្រប់គ្រងដោយគណៈកម្មាធិការអាកាសយានដ្ឋាន ដែលដឹងនាំដោយអ្នកតំណាងនៃរដ្ឋាភិបាលកម្ពុជា។ លិខិតព្រមព្រៀងសម្បទានដែលនឹងចប់នៅឆ្នាំ២០៤០នេះ ក៏ត្រូវបានប្រើជាឱកាសមួយក្នុងការកសាងសមត្ថភាពក្នុងការគ្រប់គ្រងអាកាសយានដ្ឋានក្នុងស្រុកក្នុងរយៈពេលយូរផងដែរ។

ឧទាហរណ៍ទាំងនេះ គឺជាភស្តុងតាងបង្ហាញឲ្យឃើញថា ប្រទេសដែលកំពុងតែអភិវឌ្ឍក៏អាចមានមហិច្ឆិតាក្នុងការអនុវត្តហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មដែលមានការទាមទារខ្ពស់ដែរ ហើយភាពបង្គួរមិនមែនជាបញ្ហាធ្ងន់ធ្ងរនោះទេ។ ភាពជោគជ័យនៅក្នុងវិស័យផ្សេងៗទៀតក៏មានផងដែរ ដូចជា៖ Golden Rice (ដែលបានទទួលរង្វាន់ជាអង្ករដែលល្អជាងគេក្នុងពិភពលោកនៅឆ្នាំ២០១២ និង២០១៣) ឬ Artisans d’Angkor (ដែលបានទទួលរង្វាន់សរសើរពីគុណភាពពីអង្គការ UNESCO ក្នុងផ្នែកសិប្បកម្មធ្វើដោយដៃនៅឆ្នាំ២០១២)។ ឧទាហរណ៍ទាំងនេះ គួរតែត្រូវបានលើកឡើង ហើយរំលឹកឲ្យយើងដឹងថា ភាពអស្ចារ្យនឹងបន្តនៅពេលខាងមុខទៀត។ ការបដិសេធមិនទទួលបរាជ័យគឺជាជំហានដំបូងក្នុងការជៀសវាងអសកម្មភាព និងទាមទារឲ្យមានការអភិវឌ្ឍដែលមានគុណភាពខ្ពស់នៅប្រទេសកម្ពុជា។ ហេតុនេះហើយ ចម្លើយ ក៏ដូចជាការព្រមានសម្រាប់អ្នកដែលចង់ប្រើប្រាស់ឃ្លាដំបូងនៃអត្ថបទនេះ គឺ៖ «ប្រទេសកម្ពុជា គឺបែបនេះហើយ»។ អាចនឹងនិយាយបានថា៖ «ការចុះចាញ់ គឺជាការសម្លាប់ខ្លួនជារៀងរាល់ថ្ងៃ»។ ដែលនិយាយដោយអ្នកនិពន្ធជនជាតិបារាំង លោក Honoré de Balzac។

អត្ថបទនេះឆ្លុះបញ្ចាំងពីគំនិតអ្នកសរសេរតែប៉ុណ្ណោះ ហើយមិនមែនជាគំនិតរបស់ក្រុមការងារ និងអ្នកកែសម្រួលរបស់ Politikoffee នោះទេ។